ចុងឆ្នាំ ២០២៣! តារាសម្តែង អេម៉ា កាន់តែរីកចម្រេីនទាំងអាជីពសិល្បៈ និងមុខជំនួញ

30162

ភ្នំពេញ​ ថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០២៣​ ៖ កញ្ញា អេម៉ា (EmMa) គឺជាតារាសម្តែងមួយរូបដែលកំពុងអង្រួនបេះដូងមហាជន ទាំងថ្វីដៃសម្តែង និងរូបសម្រស់។ អ្វីដែលធ្វើឲ្យ កញ្ញា អេម៉ា (EmMa) ហាក់ផ្ទុះការគាំទ្រ មានប្រជាប្រិយភាពខ្លាំងនោះគឺការងាកមកផលិតវីដេអូខ្លីបខ្លីៗបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok រហូតមានអ្នកទស្សនាភ្លូកទឹកភ្លូកដីគួរឲ្យកត់សម្គាល់។ 

ជាក់ស្តែង គិតមកទល់ពេលនេះ សម្រាប់គណនី TikTok របស់ កញ្ញា អេម៉ា EmMa ដែលមានឈ្មោះថា  “@emmakrt369”  មានអ្នកតាមដាន (Follower) រហូតទៅដល់ 1.2 លាននាក់ និងឡាច 23.7 លានឡាច ដែលជាចំនួនមួយដ៏ច្រើនលើសលប់ផងដែរ។ ចំនែកឯហ្វេសប៊ុកវិញ មានអ្នកតាមដាន រហូតដល់ 19,077នាក់។ 

ដើមចមដែលជម្រុញឲ្យ កញ្ញា អេម៉ា (EmMa) ចាប់ផ្តើមអាជីពអ្នកផលិតមាតិកាវីដេអូ លើបណ្តាញសង្គម ដោយសារតែជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហើយក៏ជាក្តីស្រមៃចង់ក្លាយនខ្លួនជា Content Creator ព្រោះខ្លួនជាតួសម្តែងស្រាប់តែម្តង។ 

កញ្ញា អេម៉ា (EmMa) ៖ “ខ្ញុំគិតថា នេះគឺជាសម័យ គេពេញនិយម មាតាវីដេអូ អាស្រ័យហេតុនេះ ប្រសិនបើចង់ល្បី មានអ្វីទៅពិបាក ដោយគ្រាន់តែសម្លឹងមើលតម្រូវការមហាជន ថាពួកគាត់ចូលចិត្តអ្វី ហើយចង់បានមាតិកាបែបណាដែរ អាស្រ័យហេតុនេះ យើងត្រូវផលិតវីដេអូឲ្យចំគោលដៅរបស់ពួកគាត់”។ 

ក្រៅពីនេះ កញ្ញា អេម៉ា EmMa គឺជាតារាសម្តែងមួយរូបដែលមានទឹកចិត្តសប្បុរសធម៌ តែងតែចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈការបរិច្ចាថវិកាផ្ទាល់ខ្លួន និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជួយដល់កុមារកំព្រា ប្រជាជនក្រីក្រ មនុស្សចាស់ជរា  និង មន្ទីរពេទ្រគន្ធបុប្ផា -ល-។

សូមបញ្ជាក់ផងដែរថា កញ្ញា អេម៉ា (EmMa) បច្ចុប្បន្នមិនត្រឹមតែជាតួសម្តែងដែលពោពេញទៅដោយសមត្ថភាព និងទេពកោសល្យប៉ុណ្ណោះទេ ថែមទាំងជាម្ចាស់អាជីវកម្មលក់គ្រឿងអេឡិត្រូនិកគ្រប់ប្រភេទថែមទៀតផង។ កញ្ញា អេម៉ា ត្រូវបានក្រុមហ៊ុនជាច្រើន កំពុងបណ្តាក់គ្នាធ្វើការផ្សព្វផ្សាយផលិតផលក៏ដូចជាប្រេនរបស់ខ្លួន តាមរយៈមាតិកាវីដេអូរបស់កញ្ញា ផងដែរ។

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Komsan