Cambodia Kids Academy​ បានត្រឡប់មកវិញហើយ!

25574

កម្មវិធីដែលបុត្រធីតារបស់លោកអ្នករង់ចាំយ៉ាងអន្ទៈសារបានត្រលប់មកវិញហើយ​ ជាមួយនឹងការពាំនាំមកនូវបទពិសោធន៍ថ្មី បរិយាកាសថ្មីដែលមានផ្តល់ជូនក្នុងកម្មវិធី “Cambodia Kids Academy” ដែលរៀបចំដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ​ និងសហការរៀបចំដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាសៀមរាប។

ចំពោះលោកអ្នកដែលមានបុត្រធីតាចាប់ពីអាយុ ១២ ដល់ ១៦ឆ្នាំ កំពុងស្វែងរកកម្មវិធីដែលជួយឲកុលបុត្រកុលធីតាររបស់លោកអ្នកទទួលបានបទពិសោធន៍ថ្មីៗបន្ថែមពីការសិក្សានៅសាលារៀនមានដូចជា ការបណ្តុះភាពក្លាហាន បង្កើនភាពឈ្លាសវៃ យល់ដឹងពីសង្គមខាងក្រៅ បង្កើននូវទំនាក់ទំនងល្អៗជាមួយកុមារឆ្នើមៗដែលមក ពីបណ្ដារប្រទេសអន្តរជាតិដទៃទៀត ស្វែងយល់អំពីវប្បធម៌​​ ប្រពៃណីខ្មែរក្នុងតំបន់ជាច្រើននៅលើទឹកដីអង្គរ ខេត្តសៀមរាប ក៏ដូចជាការបណ្តុះភាពជាអ្នកដឹកនាំដល់បុត្រធីតាផងដែរ។

JCI Cambodia Kids Academy (CKA) គឺជាកម្មវិធីកម្មសិក្សាសម្រាប់កុមារ អាយុពី ១២-១៦ ដែលមានរយៈពេល ៤ ថ្ងៃ ៣ យប់។ យើង​នឹង​ប្រព្រឹត្ត​ទៅ ​នៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅ​ខេត្តសៀមរាប ដោយ​យើង​បាន​​រៀបចំ​កម្មវិធី​ពិសេសៗជា​ច្រើន​ ក្នុងគោលបំណងលើកកម្ពស់នូវវប្បធម៌ខ្មែរ និងការអភិវឌ្ឍន៍យុវជនជំនាន់ក្រោយដើម្បីមានភាពជាអ្នកដឹកនាំនាពេលអនាគត។

ជាពិសេស នៅក្នុងឆ្នាំនេះ​ JCI Cambodia Kids Academy ពិតជាមានមោទនភាពដែលទទួលបាននូវការគាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា ថែមទៀតផង។

តម្លៃ​នៃ​ការ​បើក​ទទួល​ការ​ចុះ​ឈ្មោះ​វគ្គ​ដំបូង​ក្នុង​ការ​ចូលរួម​កម្មវិធី​ ៖​

+ សម្រាប់កុមារជនជាតិកម្ពុជា: ៣០០ដុល្លារ/ម្នាក់

+ សម្រាប់កុមារជនជាតិបរទេស: ៣៥០ដុល្លារ/ម្នាក់

តំលៃសំបុត្ររួមបញ្ចូល៖

– ការស្នាក់នៅចំនួន ០៤ ថ្ងៃ ០៣ យប់

– ម្ហូបអាហារ និងអាហារសម្រន់ផ្សេងៗ

– មធ្យោបាយធ្វើដំណើរ

– ធានារ៉ាប់រងសុវត្ថិភាពក្នុងអំឡុងពេលថ្ងៃកម្មវិធី

– អាវយឺតកម្មវិធីចំនួន ០២

– ដបទឹក និងសម្ភារៈផ្សេងៗមួយចំនួនទៀត

រួសរាន់ឡើងចុះឈ្មោះឥឡូវនេះតាមតំណ​លីង: https://forms.gle/gH2arCqJrFRcmwdW8  

ចាប់អារម្មណ៍ចង់ចុះឈ្មោះ ឬលោកអ្នកចង់ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយះ ៖ 

+855 96 713 4628 (Telegram)

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Komsan