ហាងដំបូងរបស់ Zara នៅប្រទេសកម្ពុជា មានទីតាំងនាផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ក្នុង រាជធានីភ្នំពេញ ក្នុងកន្លែងមួយដែលបង្ហាញពីនវានុវត្តន៍បច្ចេកវិទ្យា និងប្រមូលផ្ដុំនូវម៉ូដឈានមុខគេ។ ហាងនេះ រួមបញ្ចូលឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ច្រមុះជាមួយហាងអនឡាញ ពិសេសថ្មីនៅក្នុងប្រទេសកម្ពុជា។ ការប្រមូលផ្ដុំម៉ូដសម្បូរបែបសម្រាប់ស្ត្រី បុរស និងកុមារ មានលក់នៅទូទាំងប្រទេសតាមរយៈ Zara.com/kh។
ហាង Zara ចូលមកប្រទេសកម្ពុជា នៅថ្ងៃស្អែក ជាមួយនឹងការបើកលក់ដំបូងរបស់ខ្លួននៅក្នុង រាជធានីភ្នំពេញ និងការបើកដំណើរការតាមអនឡាញនៅក្នុងប្រទេស។ ជាមួយនឹងគំរូច្រមុះដ៏សម្បូរបែបនេះ អតិថិជនកម្ពុជា នឹងមានឱកាសចូលមើលផលិតផល Zara សម្រាប់ស្ត្រី បុរស និងកុមារ ដ៏សម្បូរបែបដូចគ្នាដែលអាចរកទិញបានក្នុងពលដំណាលគ្នាទាំងនៅក្នុងហាងទំនើប និងតាមអនឡាញ ជាមួយនឹងការមកដល់ នៃផលិតផលថ្មីៗពីរដងក្នុងមួយសប្ដាហ៍។
ស្ថិតនៅទីតាំងសំខាន់ក្នុងផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល ដ៏លេចធ្លោក្នុងរាជធានីភ្នំពេញ ហាង Zara ដំបូងគេក្នុងប្រទេសកម្ពុជា មានទំហំសរុប ៣,៣០០ ម៉ែត្រការ៉េ ដែលលាតសន្ធឹងពេញមួយជាន់។ ផ្នែកខាងក្នុងរចនាដោយស្ទូឌីយោ ស្ថាបត្យកម្ម Zara (Zara Architectural Studio) – ភាគច្រើនមានពណ៌ស ស្អាត ស៊ីគ្នានឹងពណ៌ផ្សេងទៀត រួមជាមួយភាពទាក់ទាញ នៃគ្រឿងសង្ហារិមធ្វើពីឈើ និងផ្ទៃពណ៌ធម្មជាតិ នៃវាយនភណ្ឌ។
ហាងទំនើបនេះមានទីធ្លា “ហាងលក់ទំនិញ” សម្រាប់ការបើកដំណើរការថ្មីបំផុតរបស់ Zara ដូចជា ការប្រមូលផ្ដុំសម្លៀកបំពាក់កីឡារបស់កីឡាករ ស្បែកជើង និងប្រដាប់ប្រដាផ្សេងៗ។ ទីធ្លាទាំងនេះមានការតុបតែង និងរចនាគ្រឿងសង្ហារិមប្លែកៗ និងរៀបចំទីតាំងស្តុកទំនិញថ្មីនៅជាប់ៗគ្នាសម្រាប់សេវាផ្ទាល់ខ្លួន។
ហាងនេះបង្ហាញពីគោលគំនិតចុងក្រោយបំផុតរបស់ Zara ក្នុងការលក់រាយសម្រាប់ហាងធំៗ។ ហាងនេះ ត្រូវបានបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាដ៏មានប្រសិទ្ធភាព ដើម្បីផ្ដល់ជូនអតិថិជននូវបទពិសោធន៍ម៉ូដតែមួយគ្មានពីរ ដែលរួមបញ្ចូលជាមួយវេទិកាអនឡាញ ថ្មីបំផុតនៅកម្ពុជា ដូចជា Zara.com/kh តាមរយៈកម្មវិធី Zara និងមុខងារ Store Mode។
ការបើកដំណើរវេទិកាអនឡាញ
ហាងអនឡាញ Zara ថ្មី នៅកម្ពុជា ដែលអតិថិជនកម្ពុជាអាចរកបានចាប់ពីថ្ងៃស្អែកនេះតទៅ ត្រូវបានរចនាឡើង ដើម្បីផ្តល់ជូននូវបទពិសោធ នៃការទិញទំនិញដែលមានភាពងាយស្រួល និងដំណើរការជាមួយកម្មវិធីស្វែងរកតាមអ៊ីនធឺណិតទាំងអស់ដែលមាននៅបរទេស។ ទំនិញដែលលក់តាមអនឡាញមានតម្លៃដូចគ្នាទៅនឹងទំនិញដែលមានលក់នៅក្នុងហាង Zara នៅរាជធានីភ្នំពេញ ហើយអតិថិជនអាចសម្រេចចិត្ត ទិញមុខទំនិញតាមរយៈការដឹកជញ្ជូនដល់ផ្ទះ ឬជ្រើសរើសទិញផ្ទាល់នៅហាងក៏បាន។ មុខងារ “Store Mode” តាមរយៈកម្មវិធី Zara ភ្ជាប់ប្រព័ន្ធអនឡាញជាមួយហាងនៅរាជធានីភ្នំពេញ។ មុខងារនេះអនុញ្ញាតឲ្យអតិថិជនរកមើលមុខទំនិញនៅក្នុងហាងតាមរយៈកម្មវិធី និងបញ្ជាទិញទំនិញនៅក្នុងហាងក្នុងរយៈពេលពីរម៉ោង។ អតិថិជនក៏អាចប្រើបាស់កម្មវិធីនេះដើម្បីរកទីតាំងមុខទំនិញនៅក្នុងហាងផងដែរ។
ជម្រើសដឹកជញ្ជូន
ផលិតផលដែលបានបញ្ជាទិញតាមអនឡាញ នឹងមកដល់ដោយការវេចខ្ចប់ មិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីការពារសម្លៀកបំពាក់ និងមុខទំនិញក្នុងអំឡុងពេលដឹកជញ្ជូន។ មុខទំនិញនឹងត្រូវបានដឹកជញ្ជូនដោយឥតគិតថ្លៃ ដោយមិនគិតពីចំនួន នៃការទិញ ប្រសិនបើអតិថិសម្រេចចិត្តទិញមុខទំនិញនៅក្នុងហាងតាមរយៈសេវាដឹកជញ្ជូនស្តង់ដារពី ៧ ទៅ ៨ ថ្ងៃ នៃថ្ងៃធ្វើការ។
សម្រាប់អតិថិជនដែលជ្រើសរើសការដឹកជញ្ជូនដល់ផ្ទះខាងក្រោមនេះជាជម្រើសដែលមាន ៖
-ការដឹកជញ្ជូនតាមស្តង់ដារ* (៧-៨ ថ្ងៃ នៃថ្ងៃធ្វើការ) លើការបញ្ជាទិញលើសពី ៣២០.០០០ រៀល ៖ ឥតគិតថ្លៃដឹកជញ្ជូន
-ការដឹកជញ្ជូនតាមស្តង់ដារ* (៧-៨ ថ្ងៃនៃថ្ងៃធ្វើការ) លើការបញ្ជាទិញក្រោម ៣២០.០០០ រៀល ក្នុងមួយការបញ្ជាទិញ៖ គិតថ្លៃដឹកជញ្ជូន ២០.០០០ រៀល។
ការផ្លាស់ប្តូរ និងប្រគល់ត្រឡប់
គោលការណ៍ផ្លាស់ប្ដូរ និងប្រគល់ទំនិញត្រឡប់ គឺដូចគ្នាសម្រាប់ទាំងការទិញនៅហាង និងតាមវេទិកាអនឡាញ ដែលអតិថិជនអាច ប្រគល់ទំនិញដែលមិនទាន់បានពាក់ត្រឡប់មកវិញ ដើម្បីប្តូរយកប្រាក់វិញ ក្នុងរយៈពេល ៣០ ថ្ងៃ។ ការប្រគល់ត្រឡប់ គឺឥតគិតថ្លៃ សម្រាប់ការប្រគល់ទំនិញផ្ទាល់ និងគិតថ្លៃ ២០.០០០ រៀល សម្រាប់ការប្រគល់ទំនិញពីអាសយដ្ឋានរបស់អតិថិជន។
ហាងដែលកាន់តែមានប្រសិទ្ធភាពអេកូឡូស៊ី
ជាផ្នែកមួយ នៃការប្ដេជ្ញាចិត្តរបស់ហ្សារ៉ា (Zara) ចំពោះការរចនាហាង ការសាងសង់ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ ហ្សារ៉ាភ្នំពេញ (Zara Phnom Penh) មានប្រព័ន្ធប្រសិទ្ធភាពអេកូឡូស៊ីឈានមុខគេ។ ការចាត់វិធានការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានរួមមាន ប្រព័ន្ធកម្តៅ និងប្រព័ន្ធត្រជាក់ប្រកបដោយប្រសិទ្ធភាព អំពូលអិលអ៊ី ឌ (LED) ដែលសន្សំសំចៃថាមពល និងការប្រើប្រាស់សម្ភារៈ ដែលមិនប៉ះពាល់បរិស្ថាន។
ហាងនេះត្រូវបានភ្ជាប់ទៅនឹងវេទិកាថាមពលខាងក្នុងរបស់ Inditexដែលត្រួតពិនិត្យការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នៃម៉ាស៊ីនត្រជាក់ និងការដំឡើងអគ្គិសនីរបស់ហាង ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង កំណត់ប្រព័ន្ធដែលមានប្រសិទ្ធភាពបំផុត កែលម្អ ការថែទាំង និងជួយកំណត់យុទ្ធសាស្ត្រកាត់បន្ថយតម្រូវការថាមពល។
Zara ធ្វើការជាបន្តបន្ទាប់ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននៃការសម្រេចចិត្តប្រចាំថ្ងៃរបស់ក្រុមការងាររបស់ខ្លួន ជាមួយនឹងការប្រើប្រាស់ផែនទីបង្ហាញផ្លូវ រួមជាមួយនឹងគោលបំណងនានាសម្រាប់ខ្សែច្រវាក់តម្លៃគ្រប់ដំណាក់កាល។ Zara បង្កើតកម្មវិធីប្រើប្រាស់ និងកែច្នៃឡើងវិញ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចវិលជុំ និងកាត់បន្ថយសំណល់ និងការប្រើប្រាស់វត្ថុធាតុដើមថ្មីៗ។
ZARA និង INDITEX
Zara គឺជាផ្នែកមួយ នៃក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់រាយម៉ូដជាសាកលមួយ ក៏ជាក្រុមហ៊ុនរបស់ Pull&Bear, Massimo Dutti, Bershka, Stradivarius, Oysho និង Zara Home ផងដែរ។ រឿងរ៉ាវរបស់ Zara ចាប់ផ្ដើមជាមួយនឹងការបើកហាងដំបូងរបស់ខ្លួន នៅក្នុងទីក្រុងឆ្នេរសមុទ្រ អេស្ប៉ាញ A Coruña ក្នុងឆ្នាំ១៩៧៥ ហើយការប្រមូលផ្ដុំរបស់ខ្លួនបច្ចុប្បន្នមានលើវេទិកាចម្រុះ ទាំងហាង និងអនឡាញនៅក្នុងទីផ្សារជាង២០០កន្លែង។ ដោយផ្តោតលើការច្នៃប្រឌិតឥតឈប់ឈរ Zara ផ្តល់ជូននូវផលិតផលឈានមុខគេសម្រាប់ស្ត្រីបុរស និងកុមារតាមរយៈគំរូអាជីវកម្មដែលធ្វើឲ្យអតិថិជនមានចំណាប់អារម្មណ៍លើ អ្វីគ្រប់យ៉ាងដែលយើងធ្វើ។ Zara និង Inditex ប្ដេជ្ញាសម្រេចឲ្យបាននូវអព្យាក្រឹត្យអាកាសធាតុនៅត្រឹមឆ្នាំ ២០៤០៕