លោកស្រី ដួង ច័ន្ទ មានភាពលេចធ្លោរខ្លាំងលើបណ្តាញសង្គម និងភាពជោគជ័យក្នុងវិស័យអនឡាញ

21023

លោកជំទាវ ដួង ច័ន្ទ ហៅយាយតយត្រូវបានគេស្គាល់ថាជាអ្នកលក់អនឡាញនិយមលេងពាក្យសម្តី ការសម្តែងបែបកំប្លុកកំប្លែងផងដែរ និងជាម្ចាស់ក្រុមហ៊ុន DC Doung Chan diamond Co.,Ltd.។ តាម​សិល្បករ​ម្នាក់ អះអាង​ថា អ្នក​លក់​អនឡាន​រូប​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​តាម​រយៈ​រូប​សម្រស់ និង​ការ​លេង​ខ្លួន​តាម​បែប​ស៊ីវិល័យ និង​មានភាពលេចធ្លោរខ្លាំង ពេល​លេច​មុខ​ក្នុង​កម្មវិធីរបស់អ្នកអនឡាញ ដូចគ្នា និងកម្មវិធីរបស់អ្នកសិល្បៈជា​ច្រើន​ទៀតនោះ។

ដោយ​ឡែក​នៅ​លើ​អនឡាញ​វិញ ភាព​ទាក់​ទាញ​របស់​ស្ត្រី​វ័យ​ក្មេង​រូប​នេះ គឺ​ពាក្យ​ពេញ​លេបខាយ កំប្លែង​ស្ងួត​តែ​ម្ដង រហូត​គេ​ហៅ​ថា “យាយ​តយ”។ ចំណុច​នេះ អ្នកលេងបណ្តាញសង្គម និងអ្នកជិត​ដិតតែងតែកោតសរសើរ និង​ចរិតរួសរាយ ពិសេសទឹកចិត្ស្រលាញ់រាប់អានដោយមិនប្រកាន់ខ្លួន ហើយបើទោះបីជាពេលខ្លះត្រូវខកខានក្នុងការ Live លក់ផលិតផលរបស់ខ្លួនក៏ដោយ ក៏អ្នកអនឡាញរូបនេះ តែងតែលេចមុខរាល់កម្មវិធីតូចធំរបស់អ្នករាប់អានកម្រ​ខាន​ណាស់។

នេះហើយ គឺជាហេតុដែលទាំងក្នុង និងក្រៅចង្កោមសិល្បៈតែងតែគោរពស្រលាញ់ចូលចិត្ត​លោក​ជំទាវ​គ្រប់ៗគ្នា ដែលពិសេសនោះគឺការជួយលើកទឹកចិត្តដល់មនុស្សជាច្រើននៅជុំវិញខ្លួនផងដែរ។ មើលរូបភាពប៉ុន្មានសន្លឹកនេះក៏អាចនឹងច្បាស់ដែរថាតើការតុបតែងខ្លួនរបស់ជំទាវ​វ័យក្មេង មានភាពស្រស់ស្អាតទាក់ទាញគួរឲ្យសរសើរប៉ុណ្ណា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Komsan