តោះងាកមកចាប់អារម្មណ៍ ផលិតករវ័យក្មេងដែលជាអ្នកនិពន្ធបទភ្លេងបែប REMIXកំពុងមានការចាប់អារម្មណ៍ពីយុវវ័យ

24538

បេីសិនជាបងប្អូននិយមចូលចិត្តស្តាប់តន្ត្រីចម្រៀងប្រភេទ REMIX បងប្អូនច្បាស់ស្គាល់ឈ្មោះ ( LAY Remix ) ដែលផលិតករកំពុងមានការគ្រាំទ្រខ្លាំងពីយុវវ័យនៅក្នុងពេលបច្ចុប្បន្ននេះ។ គាត់មានឈ្មោះពិតថា ឈិន ឡាយ (Chhen lay) ដែលជាអ្នករស់នៅ ខេត្តប៉ៃលិន ឈិន ឡាយ បានចាប់យកអាជីពជាអ្នកធ្វេីភ្លេងតាំងពីឆ្នាំ 2017 មកម្ល៉េះ ។ កត្តាដែលជម្រុញឲ្យ LAY Remix ចាប់យកអាជីពនេះ ដោយសារតែការស្រឡាញ់ចូលចិត្តសិល្បៈបទភ្លេង និងមានទេពកោសល្យ ដុង ខាងភ្លេង និង ចង់លេីកស្ទួចវិស័យមួយនេះឲកាន់តែមានការទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា។

បទដែលគាត់បានយកមក Remix គឺទទួលបានការគាំទ្រខ្លាងពីយុវវ័យ តាមបណ្តាញសង្គម TikTok, Facebook និង YouTube … ជាដើម ។ ចំពោះរូបគេទោះបីជាមានផលពិបាកខ្លះៗក៏ដោយក៏រូបគេខំប្រឹងទៅលេីវ័សិយបទភ្លេង (Remix) ដេីម្បីបម្រេីអារម្មណ៍យុវវ័យជាបទភ្លេងពិរោះៗចែកជូនបងប្អូនស្តាប់កំសាន្តផងដែរ។


ហេីយបទចម្រៀងដែលគាត់ Remix ក៏មានបទភ្លេងខ្លះទុកលក់សម្រាប់ចាក់នៅក្នុងក្លឹប និងបទភ្លេងមួយចំនួនទៀត គឺទុកឲ្យបងប្អូនទាញយក Free Free តែម្តងនៅក្នុង Channel Telegram, YouTube និង Page Facebook ផ្ទាល់ខ្លួនគាត់ដែលមានឈ្មោះ LAY Remix។ ហេីយម្យាងទៀតបេីសិនជាបងប្អូនមានកម្មវិធី , Event , Party, Birthday ឬ កម្មវិធីផ្សេងៗទៀតបងប្អូនអាចអញ្ជេីញរូបគាត់មកធ្វើជា DJ ដើម្បីចាក់ភ្លេងអោយបងប្អូនរាំលេងកំសាន្តផងដែរ

LAY Remix : ក្នុងនាមជាអ្នក Remix ខ្ញុំចង់ឲ្យវិស័យចម្រៀង ប្រភេទនេះ រីកចម្រើនបន្តទៅទៀត និងចង់ឲ្យប្រជាជនខ្មែរងាកមកគាំទ្រនិងឲ្យតម្លៃស្នាដៃច្នៃប្រឌិត និងលេីកស្ទួយទេពកោសល្យរបស់កូនខ្មែរឲ្យបានច្រេីន ហើយខ្ញុំនឹងនៅតែបន្តបង្កេីតស្នាដៃបន្ថែមដេីម្បីឲ្យបងប្អូនបានស្តាប់កម្សាន្ត និងជួយលើកស្ទួយតម្លៃលេីវិស័យសិល្បៈប្រភេទនេះឲកាន់តែរីកចម្រេីនបន្ថែមទៀត ។l

ខាងក្រោមនេះជា Facebook Page ផ្លូវការ​ www.facebook.com/layremixproducer

Telegram channel: t.me/layremix

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Komsan