សេចក្ដីប្រកាសព័ត៌មាន អំពីកម្មវិធីCambodia Kids Academy​​ឆ្នាំ២០២៣សេចក្ដីប្រកាសព័ត៌មាន

26573

សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាភ្នំពេញ គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយការសហការណ៍ឧបត្ថម្ភពីបណ្តាក្រុមហ៊ុនឯកជនជាច្រើន បានរៀបចំគម្រោងកម្មវិធីកម្មសិក្សាកុមារកម្ពុជា “2023 JCI Cambodia Kids Academy” យ៉ាងជោគជ័យកាលពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៣ លើទឹកដីខេត្ត សៀមរាប។

ជម្រាបផងដែរថានេះជាឆ្នាំទី២ហើយដែលកម្មវិធី កម្មសិក្សាកុមារកម្ពុជាបានរៀបចំឡើងនៅក្នុងខេត្តសៀមរាប ជាទីតាំងសម្រាប់ប្អូនៗកុមារចំនួន ២០រូបមកពីបណ្តាលខេត្តក្រុងក្នុងប្រទេសកម្ពុជា ក៏ដូចជាមកពីបណ្តាប្រទេសអាស៊ាន ក្នុងនោះមានកុមារមកពីប្រទេថៃ និង ឥណ្ឌូនេសុី បានរៀនសូត្រ និងទទួលបានបទពិសោធន៍ថ្មីប្លែកទាក់ទងនឹង តំបន់ប្រវត្តិសាស្ត្រសំខាន់ៗ ក៏ដូចជាការអនុវត្តន៍ដោយផ្ទាល់ក្នុងសកម្មភាពជាច្រើននៃកម្មវិធី។

ក្នុងដំណើរការនៃកម្មវិធីដែលប្រព្រឹត្តទៅអស់រយៈពេល៤ថ្ងៃ និង ៣យប់ ប្អូនៗកុមារពិតជាទទួលបានភាពរីករាយប្លែក រាប់អានមិត្តភក្តិថ្មីៗ ព្រមទាំងទទួលបានចំណេះដឹងជាច្រើនត្រឡប់ទៅវិញ។

គួរបញ្ជាក់ផងដែរថានៅក្នុងកម្មសិក្សារបស់ពួកយើងមានរួមបញ្ចូលសកម្មភាពសំខាន់ៗ៣ ដែលក្នុងនោះរួមមាន៖ វគ្គបណ្តុះបណ្តាលទាក់ទងនឹង ទម្លាប់ទាំង៧ដ៏មានប្រសិទ្ធភាពសម្រាប់យុវវ័យ ការចែករំលែកអំពី SDGs ការដាំដើមឈើ Yoga & សមាធិ ការបង្រៀនធ្វើម្ហូប ការដាប់ចម្លាក់ស្បែក និងតម្បាញ

ការស្វែងយល់អំពីប្រវត្តសាស្រ្តដកស្រង់របស់ប្រាសាទអង្គវត្ត និងសហគមន៍នៅក្នុងខេត្តសៀមរាប

និងវគ្គបណ្តុះបណ្តាលជាភាពដឹកនាំតាមរយះ ការធ្វើការងារជាក្រុម និង ការសម្តែងសមត្ថភាពជាក្រុម។

កម្មវិធី 2023 JCI Cambodia Kids Academy យើងសូមថ្លែងអំណរគុណចំពោះសិស្សានុសិស្ស មាតាបិតា គ្រូបណ្តុះបណ្តាល អ្នកឧបត្ថម្ភ ដៃគូ ទីកន្លែង អ្នករៀបចំ និងអ្នកពាក់ព័ន្ធទាំងអស់សម្រាប់ការរួមចំណែករបស់អ្នក និងជាផ្នែកមួយនៃកម្មវិធីរបស់យើងក្នុងឆ្នាំ២០២៣​​

ហើយក៏សូមអរគុណយ៉ាងជ្រៀលជ្រៅក្នុងការរួមដំណើរនិងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយពួកយើងនា៣យប់៤ថ្ងៃនេះ​ ពួកយើងសង្ឃឹមថានឹងមានវត្តមានអ្នកទាំងអស់គ្នាជាថ្មីម្ដងទៀតនាឆ្នាំបន្ទាប់ៗ​។

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Komsan