គ្រឹះស្ថានមីក្រូហិរញ្ញវត្តុ មហានគរ ម.ក (Mohanokor MFI)ទទួលបានអាជ្ញាប័ណ្ណរបស់ខ្លួនពីធនាគារជាតិនៃកម្ពុជា (NBC ឬ The Central bank)

20283

គ្រឹះស្ថានមីក្រូហិរញ្ញវត្តុ មហានគរ ម.ក ត្រូវបានបង្កើតឡើងជាអង្គការក្រៅរដ្ឋាភិបាលមួយក្នុងឆ្នាំ ២០១៤ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅតាមជនបទនូវឱកាសសេដ្ឋកិច្ចដើម្បីផ្លាស់ប្តូរគុណភាពជីវិត និងសហគមន៍របស់ពួកគេតាម រយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពដល់អតិថិជន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ និង​ផ្លាស់ប្តូរពពីអង្គការក្រៅរដ្ឋាភិបាលទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ទទួលបានអាជ្ញាប័ណ្ណរបស់ខ្លួនពីធនាគារជាតិនៃកម្ពុជា (NBC ឬ The Central bank) ដើម្បីប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុនៅថ្ងៃទី១១ ខែមិថុនាឆ្នាំ ២០១៥ ។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ។ បានដាក់លិខិតស្នើសុំទៅធនាគារជាតិនៃកម្ពុជាសុំប្តូរឈ្មោះស្របច្បាប់ពី គ្រឹះស្ថានមហានគរ មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក​(ក្រុមហ៊ុន) ដែលត្រូវបានអនុម័តដោយ NBC នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ និងក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ។ ក្រុមហ៊ុនត្រូវបានចូលរួមជាចំបងក្នុងការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ។ សេវាកម្មទាំងនោះរួមមានការផ្តល់ឥណទានសម្រាប់គ្រួសារក្រីក្រ និងមានប្រាក់ចំណូលទាប និងសហគ្រាសតូចៗនៅទូទាំងប្រទេសកម្ពុជា ។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានទទួលអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើសន្សំ (MDI) ពីធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា ធនាគារកណ្តាល) ។

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Komsan