pakde4d
https://www.akshara.us/
pakde4d toto
pakde4d ai
pakde4d
pakde4d
kecak4d
pakde4d
https://www.allnaturalchiro.com/Massage
https://official.link/pakde4d-link Lakamo Archives - Merl Komsan Media https://www.merlkomsan.com/articles/tag/lakamo/ Cambodia Digital News Media & Social Media Partner Thu, 23 Nov 2023 10:17:20 +0000 en-US hourly 1 https://wordpress.org/?v=6.5.12 https://www.merlkomsan.com/wp-content/uploads/2023/08/cropped-logo80x80-32x32.png Lakamo Archives - Merl Komsan Media https://www.merlkomsan.com/articles/tag/lakamo/ 32 32 មាស ច័ន្ទដាលីន(Meas Chandalin) ម្ចាស់ប្រេន Lakamo ដ៏ល្បីនៅស្រុកខ្មែរ ទទួលការគាំទ្ររហូតក្លាយជាបុគ្គលមហាជន និងក្នុងបណ្តាញសង្គម https://www.merlkomsan.com/articles/100/?utm_source=rss&utm_medium=rss&utm_campaign=%25e1%259e%2598%25e1%259e%25b6%25e1%259e%259f-%25e1%259e%2585%25e1%259f%2590%25e1%259e%2593%25e1%259f%2592%25e1%259e%2591%25e1%259e%258a%25e1%259e%25b6%25e1%259e%259b%25e1%259e%25b8%25e1%259e%2593meas-chandalin-%25e1%259e%2598%25e1%259f%2592%25e1%259e%2585%25e1%259e%25b6%25e1%259e%259f%25e1%259f%258b%25e1%259e%2594 Thu, 23 Nov 2023 10:17:20 +0000 https://www.merlkomsan.com/?p=100 ផ្តើមចេញពីគ្រួសារក្រក្រី អ្នកនាង មាស ច័ន្ទដាលីន (Meas Chandalin)  បច្ចុប្បន្នគឺជាម្ចាស់ប្រេន Lakamo និង ជា […]

The post មាស ច័ន្ទដាលីន(Meas Chandalin) ម្ចាស់ប្រេន Lakamo ដ៏ល្បីនៅស្រុកខ្មែរ ទទួលការគាំទ្ររហូតក្លាយជាបុគ្គលមហាជន និងក្នុងបណ្តាញសង្គម appeared first on Merl Komsan Media.

]]>
ផ្តើមចេញពីគ្រួសារក្រក្រី អ្នកនាង មាស ច័ន្ទដាលីន (Meas Chandalin)  បច្ចុប្បន្នគឺជាម្ចាស់ប្រេន Lakamo និង ជា Influencer ដែលកំពុងផ្ទុះការគាំទ្រពាសពេញបណ្តាញសង្គម។ 

អ្នកនាង មាស ច័ន្ទដាលីន  បានកែប្រែជីវភាពនៃការរស់នៅរបស់ខ្លួន ពីផ្ទះទ្រនំតូច មកក្លាយជាវីឡាស្កឹមស្កៃ ជីវិតហាយសូរ ជិះឡានថ្មីសេរីទំនើបៗ និងមានលទ្ធភាពអុកយកតារាល្បីៗក្នុងស្រុកខ្មែឲ្យធ្វើជាទូតសុច្ឆន្ទៈផ្សព្វផ្សាយផលិត Lakamo តែថែមទៀតផង។ បើឡេកមកមើលរូបសម្រស់របស់ អ្នកនាង មាស ច័ន្ទដាលីន វិញគឺខ្ចិលនិយាយតែម្តង កាន់តែស្រស់ស្អាតនិងក្មេងជាវ័យតែម្តង ពោលគឺ ក្រមុំមិនដូរឡើយ។ 

នៅក្រោយខ្នងនៃភាពជោគជ័យមួយនេះ អ្នកនាង មាស ច័ន្ទដាលីន បានឆ្លងកាត់នូវការលំបាករាប់មិនអស់ ចាប់តាំងពីតូចក្រូចឆ្មាមកម្លេះ។ នៅអាយុ8 ឆ្នាំ អ្នកនាង មាស ច័ន្ទដាលីន បានលូកដៃជួយម្តាយរបស់ខ្លួនលក់ខោអាវជជុះ និងបានបោះបង់ចោលនូវការសិក្សាត្រឹមថ្នាក់ទី9។ ដើម្បីប្រាស់ចាកពីភាពក្រខ្សត់ លំបាកតោកយ៉ាក អ្នកនាង មាស ច័ន្ទដាលីន បានខិតខំប្រឹង និងត្រិះរិះរបស់អ្វីដែលថ្មី សម្រាប់ប្រជែងទីផ្សារលក់ខោអាវជជុះ។ ទីបំផុត អ្នកនាង មាស ច័ន្ទដាលីន បានជ្រើសរើសយកយុទ្ធសាស្រ្តទីផ្សារថ្មីមួយដោយយកខោអាវជជុះមកដាក់លក់នៅក្នុងហាងដែលមានការតុបតែងស្អាតបាតជាលើកដំបូងបង្អស់នៅឆ្នាំ២០០៧ ក្រោមស្លាកយីហោ«ហាងលក់អាវជជុះបុរសលេខ១» ស្រាប់តែផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី រហូតអាចបើកសាខាជាបន្តបន្ទាប់។ 

អ្នកនាង មាស ច័ន្ទដាលីន បានឲ្យដឹងថា «ខ្ញុំខ្លាចភាពក្រីក្រដូច្នេះហើយខ្ញុំត្រូវខិតខំពុះពារដើម្បីជីវភាពល្អប្រសើរ! ម្តាយខ្ញុំតែងរំឭកប្រាប់ខ្ញុំថាកើតមកជាកូនអ្នកក្រពិតជាលំបាកណាស់ ដែលតែងទទួលរងការប្រកាន់វណ្ណៈក្នុងសង្គម»។ 

ការផ្លាស់ប្តូរនូវជោគវាសនា 360 ដឺក្រេ របស់ អ្នកនាង មាស ច័ន្ទដាលីន ពីក្មេងលក់ខោអាវជជុះ ក្លាយជាម្ចាស់ប្រេន Lakamo គឺជាមេរៀនជីវិតសម្រាប់ប្រិយមិត្តអ្នកអាន សម្រាប់ត្រិះរិះពិចារណា និងដកស្រង់នូវបទពិសោធន៍ល្អៗ សម្រាប់អភិវឌ្ឍន៍ខ្លួនឯង។

បទពិសោធន៍តាំងពីកុមារភាព ក្នុងការប្រកបរបររកស៊ី រួមផ្សំនឹងភាពឈ្លាសវៃ ប៉ិនប្រសប់ បត់បែនតាមកាលៈទេសៈនៃនិន្នាការ តម្រូវការទីផ្សារ អ្នកនាង មាស ច័ន្ទដាលីន បានងាកមកយោងចាប់អាជីវកម្មថ្មីនោះគឺការនាំចូលប្រេនថែរក្សាសម្រស់ Lakamo របស់ប្រទេសកូរ៉េ ស្រាប់តែទទួលបានជោគជ័យមួយកម្រិតថែមទៀត។ 

សូមរលឹកផងដែរថា អ្នកនាង មាស ច័ន្ទដាលីន មិនត្រឹមតែជាសហគ្រិនជោគជ័យមួយរូបតែប៉ុណ្ណោះទេ ថែមទាំងជាអ្នកផលិតនូវមាតិកាអប់រំលើកទឹកចិត្ត និង សកម្មភាពខាងកិច្ចការងារមនុស្សធម៌ថែមទៀតផង។ នៅលើទំព័រហ្វេសប៊ុករបស់អ្នកនាង មាស ច័ន្ទដាលីន ដែលមានឈ្មោះថា “Meas Chandalin”មានអ្នកចុចតាមដាន 121K ហើយមានអ្នកចូលមើល និងទស្សនាវីដេអូ លោតដល់ទៅ 1.9M ឯណោះ។ ចំណែកឯ តិកតុក “measchandalin” (Meas Chandalin) មានអ្នកតាមដានរហូតដល់ 130.5K និង អ្នកឡាច 1.5M Likes.

The post មាស ច័ន្ទដាលីន(Meas Chandalin) ម្ចាស់ប្រេន Lakamo ដ៏ល្បីនៅស្រុកខ្មែរ ទទួលការគាំទ្ររហូតក្លាយជាបុគ្គលមហាជន និងក្នុងបណ្តាញសង្គម appeared first on Merl Komsan Media.

]]>