ឆ្នាំ២០២៣ តារាងចម្រៀងសំនៀងពិរោះ ជ័យ សេរីរ័ត្ន កាន់តែមានភាពលេចធ្លោរក្នុងវិស័យសិល្ប:

30569

ទស្សនិកជនបានដឹងមកហើយថា កញ្ញា ជ័យ សេរីរ័ត្ន ជាសិល្ប:ករមួយរូបដែលពូកែទាំងការសម្តែង និងមានទឹកដមសំនៀងពិរោះ៕ កញ្ញាតែងតែសម្តែង MV ជាមួយតារាចម្រៀងជាច្រើននៅក្នុងប្រទេសកម្ពុជា រួមទាំងផលិតកម្មផ្សេងៗជាច្រើនទៀតដូចជា ផលិតកម្ម Town ជាដើម។

បើទៅមើលកម្រិតវប្បធម៌វិញកញ្ញា ជ័យសេរីរ័ត្ន ទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រគណនេយ្យ នៅសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងពេលថ្មីៗនេះ៕

ម្យ៉ាងវិញទៀតក្នុងឆ្នាំ ២០២៣ កញ្ញាកាន់តែមានប្រជាប្រិយភាពក្នុងវិធីជាអ្នកចម្រៀងវិញម្តងដោយសារទឹកដមសំនៀងដ៏ពិរោះរបស់កញ្ញា បានធ្វើកញ្ញាបានច្រៀងនូវបទចម្រៀងជាច្រើននៅក្នុងកម្មវីធីរបស់ថ្នាក់ដឹកនាំ ជាពិសេសបទ “អូសោមវាលវែង” ដែលប្អូនៗផ្នែកសិល្បៈ តន្រ្តី ការគាំទ្ររបស់អាជ្ញាធរមូលដ្ឋាននៅស្រុកវាលវែង កញ្ញា សូ សាន ដែលបានដឹកនាំការថត និង ឯឧ អេង គន្ធា ដែលបានផ្តួចផ្តើមបទចម្រៀងនេះទុកជូនប្រជាពលរដ្ឋស្តាប់កំសាន្ត។ បទនេះចេញមកពីសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍរបស់សម្តេចតេជោ ហ៊ុន សែន។

ខាងក្រោមនេះជាបទ “អូសោមវាលវែង”

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Komsan